បែកពាងប្រហុក​ក្រុមលោក​ ទិត​ វុទ្ធី​ អភិបាលរងខេត្តកំពង់ស្ពឺនិងបក្សពួកកំពុងជាប់ក្នុងការសង្ស័យរៀបគម្រោងបោកប្រាស់យកប្រាក់ពីអ្នកជំនួញវិនិយោគជនជាតិបរទេសអស់៤០មុឺនដុល្លារ

លោក​ ទិត​ វុទ្ធី​ អភិបាលរងខេត្តកំពង់ស្ពឺពិតជាមិនធម្មតាមែនហ៊ានជិះយន្តហោះពីប្រទេសខ្មែរឆ្លងទៅប្រទេសចិនដេីម្បីដេីរលេងផងនិងចង់រកសុីផង​ កាលពីឆ្នាំ២០១៩​ លោក​ ទិត​ វុទ្ធី​ អភិបាលរងខេត្តកំពង់ស្ពឺបានទៅដល់ប្រទេសចិនដេីរលេងផងចង់រកសុីផងក៏បានជួបមិត្តភ័ក្កម្នាក់ណែនាំឲ្យលោកទៅស្គាល់ជួបក្រុមហ៊ុនថ្មម៉ាបមួយរបស់ជនជាតិចិនដេីម្បីនិយាយពិភាក្សាគ្នា​ ដោយក្នុងការពិភាក្សាគ្នាជាមួយក្រុមហ៊ុនថ្មម៉ាបនៅប្រទេសចិនកាលពីឆ្នាំ២០១៩លោក​ ទិត​ វុទ្ធី​ បាននិយាយអួតនិងអះអាងថាខ្លួនជាអភិបាលរងខេត្តកំពង់ស្ពឺនៅប្រទេសកម្ពុក្នុងខេត្តកំពង់ស្ពឺគឺមានភ្នំជាច្រេីនអាចយកមកធ្វេីថ្មម៉ាបបានហេីយលោក​ ទិត​ វុទ្ធី​ បានបបួលឲ្យជនជាតិចិនមកប្រទេសកម្ពុជានៅខេត្តកំពង់ស្ពឺដេីម្បីមេីលផ្ទាល់ពេលដែលលោក​ ទិត​ វុទ្ធី​ មកដល់ប្រទេសជាតិខ្លួនវិញបានហៅជនជាតិចិនឲ្យមកខេត្តកំពង់ស្ពឺដេីម្បីលោកនាំដេីរមេីលទីតាំងភ្នុំថ្មម៉ាបដោយជនជាតិចិនឈ្មោះ​ LI MINGCHANG មេីលទៅមិនពេញចិត្តក៏បានវិលត្រទ្បប់ទៅវិញ​ ៕
រហូតដល់ខែ៣​ ឆ្នាំ២០២៣​ លោក​ ទិត​ វុទ្ធី​ អភិបាលរងខេត្តកំពង់ស្ពឺនិងបក្សពួកបានរៀបគម្រោងហៅ​ ជនជាតិចិន​ឈ្មោះ​ LI MINGCHANG​ ដេីម្បីមកជួបជជែកពិភាក្សាគ្នាដោយលោក​ ទិត​ វុទ្ធី​ និងបក្សពួក​មានដូចជាឈ្មោះ​ អុឹង​ សារឿន​ ឈ្មោះ​ ជាភាសារចិន​ YIN WENCAI ដេីរតួរជាក្មួយប្រុសបង្កេីតរបស់លោក​ ទិត​ វុទ្ធី​ និងជាអ្នកបកប្រែភាសាចិន​ ឈ្មោះ​ ហ៊ាវ​ ខន​ ដេីរតួរជាឧកញ្ញ៉ា​ និងប្រុសស្រី២នាក់ទៀតដេីរតួរជា​ មន្រ្តីរ៉ែ​ និង​ ជំនួយការរដ្ឋមន្រ្តី​ ដេីម្បីឲ្យជនជាតិចិនជឿជាក់​ និងបាននិយាយអះអាងថានៅខេត្ត​ ប៉ៃ​លិន​ មានដីនិងភ្នំដែលមានទំហំដីប្រវែងរហូតដល់ទៅ១០៤គីទ្បូម៉ែត្របុរសជនជាតិចិន​ LI MINGCHANG​ បាននិយាយសួរថាតេីអាចរត់អាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមច្បាប់អនុញ្ញាតក្នុងប្រទេសខ្មែរដែរឫទេ​ ស្រាប់តែក្រុមបក្សពួករបស់លោក​ ទិត​ វុទ្ធី​ ឆ្លេីយអះអាងថាអាចធ្វេីបានគឺតម្លៃ៨០មុឺនដុល្លារអាមេរិក​ តាមដំណាក់កាលនីមួយៗរហូតដល់ចប់​
ដោយត្រូវបង់៣០%​ .​ លេីកទី២​ ត្រូវបង់២០%ទៅ៣០%​ លេីកទី៣ពេលក្រុមហ៊ុនចូលធ្វេីសកម្មភាពត្រូវបង់ទាំងអស់​ ៕

អត្ថបទដែលជាប់ទាក់ទង