តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ជូនដំណឹងស្តីពី ការធ្វើលំហាត់យុទ្ធដំណើរទ័ព នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានប្រកាសជូនដំណឹង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ថា នៅវេលាម៉ោង ១៥.០០នាទីរសៀល ថ្ងៃសុក្រ ទី២៧ ធ្នូ នឹងមានដឹកជញ្ចូនកម្លាំងទ័ពចំនួន ១១៦នាក់ ចេញពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ឆ្ពោះទៅក្នុងភូមិសាស្ត្រភ្នំត្រប់ ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីនាំយកកម្លាំងទ័ពចុះធ្វើលំហាត់យុទ្ធដំណើរទ័ពពេលយប់ និងសម្រាក១យប់ នៅក្បែរវត្តឈើ ទាលរូង (ហៅវត្តភ្នំត្រប់ខាងត្បូង)។ កងកម្លាំងទាំងនោះ នឹងប្រើប្រាស់ឯកសណ្ឋានលេខ៥ (បាំរាំគោលរបប)រួមទាំងសម្ភារៈប្រយុទ្ធ ១ឯកត្តា (សាក់កាដូ កាំភ្លើងAK ទុះសៀ អង្ករ កាអែល ប៉ែល…) ចំពោះអាវុធគ្រប់ប្រភេទមិនមានបំពាក់គ្រាប់នោះទេ។
ក្នុងន័យនេះ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នឹងប្រជាពលរដ្ឋនៅក្នុងតំបន់នោះ កុំអោយមានការភ្ញាក់ផ្អើល៕