មន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យម្នាក់ បើករថយន្តចេញពីផ្ទះ ត្រូវបានជនមិនស្គាល់មុខ បើករថយន្តបុកធ្លាក់ស្រែ រួចទាញកាំបិតផ្គាក់កាប់បណ្តាលរបួសធ្ង..ន់
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសាខាពន្ធដាខេត្តបន្ទាយមានជ័យម្នាក់ បើករថយន្តចេញពីផ្ទះត្រូវបានជនមិនស្គាល់មុខបើករថយន្តបុកធ្លាក់ស្រែ ហើយទាញកាំបិតផ្គាក់កាប់បណ្តាលរបួសធ្ងន់ នៅចំណុចសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះដែលស្គាល់ថា ជាមន្ត្រីសាខាពន្លដាខេត្តបន្ទាយមានជ័យ បានបើករថយន្តកាមរីគូទស្វិត ពាក់ផ្លាក់លេខភ្នំពេញ2A-9247ចេញពីផ្ទៈបានប្រមាណ៥០ម៉ែត្រពីលិចមកកើត ត្រូវបានជនបង្កដែលបើករថយន្តម៉ាកធុនត្រាពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ2AZ-6879 ចាំផ្លូវបំបែកជាបួនខាងជើងបានបើកបុកចំពាក់កណ្តាលរថយន្តជនរងគ្រោះចូលស្រែ ហើយទាញកាំផ្គាក់កាប់ទៅលើជនរងគ្រោះចំកញ្ចឹង.ក បណ្តាលរបួសធ្ងន់ ហើយជនបង្កបើករថយន្តគេចទៅប្រមាណជិត១គីឡូម៉ែត្រយករថយន្តប្លុងចោលគេចខ្លួនបាត់។
ភ្លាមៗនោះ ឃើញសមត្ថកិច្ចមានកម្លាំងនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលចរាចរណ៍ខេត្ត/ក្រុងបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ។ ដោយឡែក ជនរងគ្រោះត្រូវបានសាច់ញាតិបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ព្រោះជនរងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលត្រូវបានជនបង្កកាប់ចំកញ្ចឹងក ។
សមត្តកិច្ចនៅកន្លែងកើតហេតុបានបញ្ជាក់ថា ករណីជនរងគ្រោះដែលបើករថយន្តចេញពីផ្ទះ ត្រូវជនបង្កបើករថយន្តបុកអោយធ្លាក់ចូលស្រែ ហើយទាញកាំផ្គាក់កាប់បណ្តាលរបួសធ្ងន់ការសន្និដ្ឋានដំបូងអាចជាករណីគំនុំ ព្រោះជនបង្កបើកឡានមកចាំមើលពេលជនរងគ្រោះបើករថយន្តចេញពីផ្ទះបើកបុក ហើយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ហើយបើករថយន្តគេចយកទៅប្លង់ចោលគេចខ្លួនបាត់ កម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនជនបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕