កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្រ្ត
ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែនាំដល់អ្នកបើកបរដែលដាក់តាំងភ្លើងបំភ្លឺផ្លូវខុសលក្ខណៈបច្ចេកទេស,ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរនៅយប់ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ៕