ក្រសួងទេសចរណ៍ និងក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន Mr. Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia-Airports) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនឱ្យបានកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធផលខ្ពស់៕