ជនស..ង្ស័យម្នាក់ ឃាត់ខ្លួន រួមជាមួយឧបករណ៍ប្រើប្រាស់ និងវត្ថុតាងថ្នាំញៀនមួយចំនួន
ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ជនសង្ស័យម្នាក់ដែលជាប្រជាការពារ ត្រូវបានអាជ្ញាធរក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនរួមជាមួយឧបករណ៍ប្រើប្រាស់ និងវត្ថុតាងថ្នាំញៀនមួយចំនួន ស្ថិតនៅចំណុចភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ជនសង្ស័យម្នាក់ឈ្មោះ លី វណ្ណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរប្រជាការពារ រស់នៅភូមិកណ្ដាលសង្កាត់ស្ទឹងត្រែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយបានដកហូតឧបករណ៍ប្រើប្រាស់ និងវត្ថុតាមជាថ្នាំញៀនមួយចំនួន ។
ប្រតិបត្តិការនេះ កងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា ដោយមានការសហការដឹកនាំសម្របសម្រួលដោយលោក ជា សុភ័ក្ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានដំណើរការអនុវត្តនីតិវិធីចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ថ្នាំញៀនសារធាតុញៀន ដោយខុស
ច្បាប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនបន្តទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តនិតិវិធីបន្ត ។
ករណីនេះកម្លាំងសមត្ថកិច្ច ដកហូតយកបានវត្ថុតាងរួមមាន ៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ice) ចំនួន២កញ្ចប់តូច ទម្ងន់២.១៦ក្រាម(ថ្លឹងទាំងសំបកថង់)
-ទូរសព្ទដៃ ចំនួន០៩គ្រឿង(ខូច៦)
-កាបូបស្ពាយចំនួន០២
-ក្បាលបារីអេឡិចត្រូនិច ចំនួន៨
-បារីអេឡិចត្រូនិច ចំនួន៦ដើម
-កាំបិតរុញ ចំនួន១
-សម្ភារៈប្រើប្រាស់សម្រាប់ជក់មួយចំនួន
-ថង់ច្រកថ្នាំញៀនមួយចំនួន
និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថ កំពុងបន្តនិតិវិធីចាត់ការតាមច្បាប់ និងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមព្រោះជនសង្ស័យនេះជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធធនាគារម្តងរួចមកហើយ ៕