លោក ចុង សុវណ្ណី រដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល និងកូនបង្កើតឈ្មោះ ហេង សិទ្ធី ជនឆបោកអ្នកវិនិយោគបរទេស កំពុងរត់គេចខ្លួនទៅក្រៅប្រទេស
គិតមកត្រឹមថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៥ នេះ ទាំងឪទាំងកូន ជាពិសេស ឪពុកមិនដែលមកធ្វើការងារនៅ ការិយាល័យនោះទេ ថាជនឆបោក ហេង សិទ្ធី ទៅចុះ រត់គេចខ្លួនព្រោះមានបទល្មើសច្រើន រួមទាំងបទល្មើសគ្រឿងញៀនផង ។ ចុះលោក ចុង សុវណ្ណី មានបទល្មើសអ្វីដែរ បានមិនចូលស្រុកវិញ ? សូមអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល មេត្តាបំភ្លឺផងពាក់ព័ន្ធ តើអវត្តមានយូរ ពីការងាររបស់លោក ចុង សុវណ្ណី ដោយមូលហេតុអ្វី ? ។
ប្រភពព័ត៌មានបានបញ្ជាក់ថា លោក ចុង សុវណ្ណី រដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល និងកូនបង្កើតឈ្មោះ ហេង សិទ្ធី ជនឆបោកអ្នកវិនិយោគបរទេស កំពុងរត់គេចខ្លួនទៅក្រៅប្រទេស កំពុងសហការគ្នាជាមួយកូនអោយវាយប្រហារឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាការសងសឹក ព្រោះចុង សុវណ្ណី មានគំនុំគុំកួនជាមួយ ឯកឧត្តម សុខ ផល ដោយសារសុំឡេីងផ្កាយ ៤ ចំនួន ២ដងមិនបាន កាលនៅជាអគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ឯកឧត្តម សុខ ផល ជាមន្ត្រីស្អាតស្អំមួយរូបដែលស្ទើរពេញមួយជីវិតរបស់ឯកឧត្ដម គឺលះបង់ដើម្បីបុព្វហេតុសន្តិសុខជាតិ ។ ឯកឧត្ដម សុខ ផល ជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូបដែលទទួលបានការគោរពស្រលាញ់គាំទ្រច្រើនពីមន្រ្តីក្រោមឱវាទ ៕