ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកនិយមប្រើប្រាស់បណ្តាញសង្គម

សេចក្តីជូនដំណឹង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះកត់សម្គាល់ឃេីញករណីក្មេងទំនេីងបានបង្កនូវសកម្មភាពអសន្តិសុខក្នុងមូលដ្ឋានខ្លះក្នុងខេត្តបាត់ដំបង បេីទោះបីជាសមត្ថកិច្ចនគរបាលរួមទាំងអាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការបង្ការ ទប់ស្កាត់ជាប់ជាប្រចាំ កុំឱ្យមានសកម្មភាពនេះកេីតឡេីងក្នុងមូលដ្ឋានក៏ដោយ។
សកម្មភាពល្មេីសខាងលេីត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវនិងបង្រ្កាបបានជាបន្តបន្ទាប់ ព្រមទាំងបានចាត់វិធានការតាមនីតិវិធី ច្បាប់ដោយបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងដេីម្បីអនុវត្តទោសដោយគ្មានការលេីកលែងឡេីយ។
ដេីម្បីរួមចំណែកក្នុងការបង្ការទប់ស្កាត់ កុំឱ្យក្រុមយុវជនដែលស្ថិតក្នុងវ័យសិក្សានិងជាទំពាំងស្នងឫស្សី ដេីរចូលទៅក្នុងគន្លងអវិជ្ជមានដែលសង្គមស្អប់ខ្ពេីម និងខូចអនាគតដ៏វែងឆ្ងាយ ដោយអំពេីល្មេីសនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជូនដំណឹងដល់ ឪពុក ម្តាយ អាណាព្យាបាលរបស់យុវជនទាំងអស់ សូមធ្វេីការអប់រំណែនាំ តាមដាននូវរាល់សកម្មភាពកូន ចៅរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ និងបន្តធ្វេីការសហការជាមួយសមត្ថកិច្ចនគរបាល ក្នុងករណីសង័្សយថា កូន ចៅរបស់ខ្លួនមានសកម្មភាពមិនប្រក្រតីណាមួយនៅក្នុងមូលដ្ឋាន តាមគ្រប់មធ្យោបាយដែលអាចធ្វេីទៅបាន។
ទន្ទឹមនេះក៏សូមអំពាវនាវដល់ប្អូនៗ ជាយុវជនប្រុស ស្រី ទាំងអស់សូមបោះបង់ចោលជាបន្ទាន់នូវសកម្មភាពល្មេីសច្បាប់ ដែលនាំបង្កនូវអសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន កុំឱ្យក្លាយខ្លួនទៅជាជនមានពិរុទ្ធ នាំឱ្យខូចនូវអនាគតដ៏វែងឆ្ងាយរបស់ខ្លួន។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាដំណឹង សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង