ក្រុមការងារអន្តរក្រសួង ក្នុងនោះភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡេង ធនយុទ្ធា បានជួបប្រជុំគ្នាដើម្បីពិនិត្យលទ្ធភាពនៃការសាងសង់ស្ពានទន្លេរពៅ(កម្ពុជា)-សេឡាំផាវ (ឡាវ) និងផ្លូវតភ្ជាប់ពីខេត្តព្រះវិហារ ទៅកាន់ខេត្តចម៉្បាសាក់

នៅខេត្តព្រះវិហារ នាថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង ក្នុងនោះភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមការងារភាគីឡាវដឹកនាំដោយ លោក Ardanada BULOME អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានជួបប្រជុំគ្នាដើម្បីពិនិត្យលទ្ធភាពនៃការសាងសង់ស្ពានទន្លេរពៅ(កម្ពុជា)-សេឡាំផាវ (ឡាវ) និងផ្លូវតភ្ជាប់ពីខេត្តព្រះវិហារ ទៅកាន់ខេត្តចម៉្បាសាក់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពនៃការសាងសង់ស្ពានទន្លេរពៅ-សេឡាផៅ ដើម្បីតភ្ជាប់ព្រំដែននៃប្រទេសទាំងពីរ ក្រោយទទួលបានការលើកទឹកចិត្ត និងជំរុញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យឣាជ្ញាធរពាក់ព័ន្ធពន្លឿនការសិក្សាសាងសង់ស្ពាននេះ កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។
តាមការរំពឹងទុក ស្ពាននេះនឹងប្រែក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសជិតខាង ដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ រស់នៅដោយសន្តិសហវិជ្ជមាន និងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង