បុរសជាជនជាតិចិនម្នាក់ ស..ង្ស័យប្រេីប្រាស់គ្រឿង..ញៀន លេីសកំរិត យកកូនកាំបិតរកចាក់គេឯង រួចស្រាប់តែរត់ឡើងទៅលើផ្ទះជាន់ទី២មួយកន្លែង ហើយដុតក្នុងបន្ទប់ បង្កជាអគ្គិភ័យផ្អើលដល់សមត្ថកិច្ច
ភ្នំពេញ៖ នៅ យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងទីក្រុងកោះពេជ្រ ត្រង់ចំណុចផ្ទះបេីកហាងម៉ាតមួយកន្លែងយីហោ (ប៉េកាំងតុងវ៉ុងតាំង) ស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិននេះ មិនដឹងថាមកពីទីណានោះទេដោយមានអាការសង្ស័យថាដូចជាមនុស្សបែកថ្នាំ លុះមកដល់ចំណុចកើតហេតុបុរសខាងលើក៏បានរត់ចេញពីហាងមួយកន្លែងហើយមានកូនកាំបិតគំរាមរកចាក់គេឯងនៅជុំវិញបរិវេណនោះ។ ដោយឃើញសភាពបែបនេះ សន្តិសុខនៅទីនោះក៏បានដេញផងនិងការពារខ្លួនផង ព្រោះឃើញថាបុរសរូបនោះមានកាន់កូនកាំបិតក្នុងដៃផងនោះ ក៏ស្រាប់តែបុរសជនជាតិចិនរូបនោះបានរត់ចូលទៅក្នុងផ្ទះម៉ាតមួយកន្លែងនៅចំណុចកើតហេតុ ឡេីងទៅដល់ជាន់ទីពីរ ចូលទៅសម្ងំក្នុងបន្ទប់ស្នាក់នៅមួយសន្ទុះក៏ស្រាប់តែដុតសម្ភារក្នុងបន្ទប់ បង្កជាអគ្គិភ័យហុយផ្សែងទ្រលោមតែម្តងទៅ ។
ប្រភពដដែលបានបន្តទៀតថា ដោយឃើញស្ថានភាពបែបនេះសន្តិសុខនៅទីនោះក៏បានរាយការណ៍ជូនខាងរថយន្តបង្ការពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ជាច្រើនគ្រឿង ក្នុងនោះមានរថយន្តបង្ការពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន៣ គ្រឿង និងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួន៣គ្រឿងបានមកធ្វើការសហការគ្នាបាញ់ទឹកពន្លត់អស់ចំនួនពីររថយន្តរហូតដល់ម៉ោង១០យប់ថ្ងៃដដែលទើបភ្លើងរលត់ទៅវិញជាស្ថាពរ ។
ពាក់ព័ន្ធនឹងករណីនេះដែរបន្ទាប់ពីបាញ់ទឹករលត់ជាស្ថាពរហើយសមត្ថកិច្ចក៏បានប្រើវិធានការក្ដៅដោយធ្វើការបង្ក្រាបនិងចាប់ឃាត់បុរសជនជាតិចិននោះបាន ហើយក៏នាំយកទៅមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕