ក្រុមបាល់ឱប Miami Dolphins នឹងយកកីឡដ្ឋាន Real ធ្វើជាដឹកដីមួយប្រកួតក្នុងលីគ ឆ្នាំ២០២៥
(អាមេរិក)៖ ក្រុមបាល់ឱប Miami Dolphins របស់សហរដ្ឋអាមេរិក នឹងយកកីឡដ្ឋានបាល់ទាត់ក្លិបយក្សអេស្ប៉ាញ Real Madrid ធ្វើជាទឹកដីក្នុងផ្ទះលេងប្រកួត ក្នុងចំណោមការលេងក្នុងស្រុក ៩ប្រកួតរបស់ពួកគេ ក្នុងលីគរដូវកាល២០២៥ ។ នេះបើតាមក្លិបអេស្ប៉ាញ បានឱ្យដឹងនាថ្ងៃសុក្រ ។
បើតាមស្ថាប័នលីគ NFL បានឱ្យដឹងថា នេះជាការជំរុញបន្ថែមក្នុងទីផ្សារកីឡាករថ្មី បន្ទាប់ពីបានបង្កើតឱ្យបានការប្រកួតក្នុងតំបន់អឺរ៉ុប មាននៅប្រទេសអង់គ្លេស និងអាល្លឺម៉ង់ ក៏ដូចជានៅម៉ិកស៊ិក និងប្រេស៊ីល ខណៈនេះក៏ជាការរបៀបចំលើកដំបូងនៅប្រទេសអេស្ប៉ាញ ក្នុងកីឡដ្ឋានបាល់ទាត់ធំ ។
NFL ក៏ត្រៀមនឹងបង្កើនការប្រកួតកម្រិតអន្តរជាតិបន្ថែមទៅឆ្នាំ២០២៥ បន្ទាប់ពីក្លិបមួយចំនួនបានបោះឆ្នោតលើការឡើងនៃការប្រកួតកម្រិតអន្តរជាតិពី ៤ដងទៅ ៨ដងក្នុងមួយរដូវកាល ៕