អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
លោក ភោគ សាវុធ អភិបាល នៃគណ: អភិបាលស្រុកកងមាស បានឲ្យដឹងថា មានករណីអគ្គិភ័យមួយករណីដោយឆេះផ្ទះរបស់ឈ្មោះ ហំ វណ្ណៈ អាយុ ៥៩ ឆ្នាំ ប្រពន្ធ ឈ្មោះ ធុក គឹមលី អាយុ៥៦ឆ្នាំ ។
ក្រោយពីទទួលព័ត៌មានលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានដឹកនាំកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍ ចេញជួយពន្លត់បន្ទាន់នៅកន្លែងកើតហេតុ ។ អគ្គិភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ២១ និង២០ នាទីយប់ថ្ងៃខែឆ្នាំដដែល ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារនិងប្រជាពលរដ្ឋ ធ្វើការពន្លត់ឱ្យរលត់ ដោយបានប្រើប្រាស់ឡានទឹកបាញ់ពន្លត់ចំនួនទឹក ០៣ ឡាន ។

កណីអគ្គិភ័យនេះ បណ្តាលឱ្យខូចខាត ផ្ទះមួយខ្នង ទំហំ១២ម៉ែត្រ គុណនិង៩មែត្រ,ទូរចំនួន២គ្រឿង,គ្រែចំនួន៣គ្រឿង គ្រឿងសង្ហារឹម មួយចំនួន និងរបស់របរប្រើប្រាស់នៅក្នុងផ្ទះ។ អគ្គិភ័យនេះឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនី និងមិនបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះអ្នកជិតខាង និង មិនបណ្ដាលឱ្យរបួសដល់មនុស្សសត្វនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង