កម្លាំងនគរបាលក្រុងសៀមរាប ឃា..ត់ខ្លួនក្មេ..ងទំនេីង៣នាក់ ថតកាន់កាំបិតគំរាមគូជម្លោះ បង្ហោះក្នុងបណ្ដាញសង្គម
(សៀមរាប)៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាកម្លាំងនគរបាលក្រុងសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់៖
១៖ ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប
២៖ ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ( ជាអ្នកកាន់កាំបិតបុ័ងតោ )
៣៖ ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ជាម្ចាស់កម្មសិទ្ធកាំបិតបុ័ងតោ) បានថតវីដេអូរបង្ហោះលើបណ្ដាញសង្គម នៅចំណុចផ្ទះរបស់ឈ្មោះ បាន សីហា នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មកសួរនៅស្នាក់ការនគរបាលអចិន្ត្រៃយ៍២ ដោយឡែកបក្ខពួកម្នាក់ទៀតឈ្មោះ ជា សុភ័ក្រ ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ (បច្ចុប្បន្នគេចខ្លួន)៕