ឃាត់និងនាំយកម៉ូតូ ដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗមកធ្វើកិច្ចសន្យាអប់រំ

ខេត្តសៀមរាប៖ ប្រតិបត្តិការនេះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

មហាជនបានសំដែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿង ដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់សុីមាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង