ឈាមស្រែកស្បែកហៅ ! ឃា..តកម្មស..ម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ពន្លឺពេជ្រ ករណីនារីខ្មែរម្នាក់ស្លា..ប់ នៅក្នុងបន្ទប់លេខ៨ ពុំមានសម្លៀកបំពាក់ជាប់ខ្លួនទេ ពោលគឺអាក្រាតកាយ ចាប់បានហើយ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានការភ្ញាក់ផ្អើលករណីឃាតកម្មសម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ពន្លឺពេជ្រ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនី យ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវករណីនេះជាបន្ទាន់ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ទើបឈាន ដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ គឺឈាមស្រែកស្បែកហៅ គេចមិនផុតពីសំណាញ់ច្បាប់ឡើយ ។

-ជនសង្ស័យជាជនជាតិឥណ្ឌូនេសុីទាំង ០៣នាក់មាន៖
១-ឈ្មោះ PAVI JONATHAN ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរជាចុងភៅស្នាក់នៅក្រុងប៉ោយប៉ែត។
២-ឈ្មោះ HERMANSYAH PUTRAHUTAGALUNG ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅក្រុងប៉ោយប៉ែត។
៣-ឈ្មោះ UYAN JUATRI ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរដឹកជញ្ជូនបាយ ស្នាក់នៅក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនបានឆាតទាក់ទងនារីរងគ្រោះជានារីរកសុីផ្លូវភេទ ហើយបានណាត់ជួបគ្នានៅក្នុងផ្ទះសំណាក់នេះ ដោយពួកខ្លួនបានលេបថ្នាំសម្រើប (ថ្នាំសំរើប) រួចបានដេករួមភេទជាមួយនារីរងគ្រោះម្នាក់ម្តងៗ រហូតនារីរងគ្រោះស៊ូមិនបានក៏រត់ចេញក្រៅបន្ទប់ តែត្រូវពួកខ្លួនទាញដៃនាងទុកបង្ខំរួមភេទ រហូតនាងស្រែកយំ ហើយពួកខ្លួនបានយកអាវយឺតក្នុងរបស់នាងញ៉ុកមាត់នាងកុំអោយស្រែក ហើយនាំគ្នាបន្តរួមភេទម្នាក់ម្តងៗរហូតនាងបញ្ឈរភ្នែក ហើយក៏រុញនាងទម្លាក់ទៅគន្លាតគ្រែ និងជញ្ជាំង ហើយក៏នាំគ្នារត់ចេញពីផ្ទះសំណាក់ភ្លាមៗ។

ចំណែកនារីជនរងគ្រោះ (សាកសព) ជំនាញបានស្រាវជ្រាវដឹងថា ឈ្មោះ ដន ដាវីន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ សាកសពត្រូវបានយកទៅតម្កល់ទុកក្នុងវត្តប្រជាធម្ម ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំប្រគល់សព ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ។ ជនសង្ស័យទាំង ៣នាក់ សមត្តកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង