ឃាត់ខ្លួនប្រុសស្រី ជនជាតិចិន និងវៀតណាមជាង៣០០នាក់ ពាក់ព័ន្ធលួចលាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់នៅចំណុច អគារ « មានជ័យ អាផាតមិន»

ភ្នំពេញ ៖ ប្រតិបត្តិការឡោមព័ទ្ធទីតាំងអាផាតមិនមួយកន្លែងនេះ ដែលបានបង្កអោយមានការភ្ញាក់ផ្អើលនៅ រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្លាំងអគ្គស្នងការនគរបាលជាតិឃាត់ខ្លួនប្រុសស្រី ជនជាតិចិន និងវៀតណាមជាង៣០០នាក់ ពាក់ព័ន្ធលួចលាក់បង្កប់ បើកនឹងលេងល្បែងស៊ីសងអនឡាញខុសច្បាប់នៅចំណុច អគារ « មានជ័យ អាផាតមិន» ។
ឃាត់ខ្លួននេះ ដែលបានឃាត់នូវជនជាតិចិន និងជនជាតិវៀតណាមមានប្រុសមានស្រីចំនួនជាង៣០០នាក់ដែលកំពុងពួនសម្ងំលួចលាក់បង្កប់បើក និងលេងល្បែ.ងស៊ីសង អនឡាញខុសច្បាប់រួមនឹងដកហូតបានវត្ថុតាងសម្រាប់ដំណើរការល្បែ.ងស៊ីសង។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថា ដោយយោងទៅតាមបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិបានបញ្ជាអោយកម្លាំងជំនាញពាក់ព័ន្ធចុះទៅធ្វើការឡោមព័ទ្ធទីតាំងអគារអផាតមិនមួយកន្លែងនេះដែលបានលួចលាក់បង្កប់ល្បែ.ងស៊ីសងអនឡាញខុសច្បាប់ ។
បន្ទាប់ពីមានការរាយកាណ៍ពីពលរដ្ឋថា ទីតាំងអាផាតមិនខាងលើនេះ សម្បូរទៅដោយជនជាតិចិន និងជនជាតិវៀតណាម ចេញចូលនៅចំណុចអគារនេះ ។ ឯកឧត្តមអគ្គស្នងការ បញ្ជារចុះទៅបង្ក្រាបភ្លាមៗអោយខានតែបាននឹងមិនអោយនរណាម្នាក់រួចខ្លួននោះឡើយ ។
សមត្ថកិច្ចបាននាំខ្លួនជនបរទេសប្រុសស្រីជាង៣០០នាក់ខាងលើរួមនឹងវត្ថុតាងយកទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង