រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងការពង្វាងចរាចរណ៍លើផ្លូវ៦០ម៉ែត្រមួយថ្ងៃ ដើម្បីរៀបចំការលើកធ្នឹមបេតុងចូលក្នុងការដ្ឋានសាងសង់
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងអំពីការពង្វាងចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវរៀបចំការលើកធ្នឹមបេតុងចូលក្នុងការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។
ការដ្ឋានសាងសង់ នឹងមានការបិទកំណាត់ផ្លូវ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ ទៅដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ថ្ងៃដដែលម៉ោង១០៖០០យប់។
ផ្លូវដែលត្រូវពង្វាងចរាចរណ៍ គឺសូមធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ និងផ្លូវជាតិលេខ២។ សូមជម្រាបថា ចំពោះការបិទផ្លូវសម្រាប់ការងារលើកធ្មឹមនេះ នឹងកើតមានម្តងម្កាលបន្តទៀតនៅចន្លោះពេលសាងសង់។
រដ្ឋបាលខេត្ត សូមឲ្យប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងយោគយល់៕