សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អញ្ជើញចូលរួមសួរសុខទុក្ខ គ្រួសារសព លោក មាស ទេន ស្នងការរងខេត្តតាកែវ ដែលបានទទួលមរណភាព

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ៖នារសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អមដំណើរដោយ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា លោកប្រធានកិត្តិយស លោកប្រធានអនុសាខា និងក្រុមការងារកាកបាទក្រហមស្រុកកោះអណ្ដែត បានចុះសួរសុខទុក្ខ នាំយកសម្ភារៈនិងបច្ច័យរបស់សាខា មកប្រគល់ជូនគ្រួសារលោក មាស ទេន ស្នងការរងនគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពនាពេលកន្លងទៅដោយរោគាពាធ នៅក្នុងភូមិរមេញខាងត្បូង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្ដម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ បានពាំនាំមតិផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង