អគ្គិភ័យឆាប់ឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ«99 » បណ្ដាលឲ្យរកការខូចខាតសម្ភារៈមួយចំនួន សង្កាត់ផ្សារដេប៉ូទី១
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវលេខ២២៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាបចេះចេញពីជាន់ទី១ ផ្នែកខាងក្រោយនៃផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ ៩៩ ផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១១និង១០នាទីថ្ងៃដដែល ។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា អគ្គិភ័យនេះបណ្ដាលឱ្យសម្ភារៈមួយចំនួននៅជាន់ទី១ បានរងការពិតខាត ។ ទោះបីជាយ៉ាងណាពុំបណ្ដាលឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ ។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះគេសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕