បុរសម្នាក់ ជិះម៉ូតូធុនធំមួយគ្រឿង តម្លៃរាប់ម៉ឺនដុល្លារ មិនប្រយ័ត្នជ្រុលបុករថយន្តមួយគ្រឿង ពីក្រោយ បណ្តាលឲ្យខូចខាត ភាគីទាំងពីរជជែកវែកញែកដាក់គ្នា យកត្រូវរៀងៗខ្លួន

ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវណត ប្រ៊ីត សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានបញ្ជាក់ថា បុរសម្នាក់ជិះម៉ូតូធុនធំម៉ាកYAMAHAមួយគ្រឿងតម្លៃរាប់ម៉ឺនដុល្លារ មិនប្រយ័ត្នជ្រុលបុករថយន្តស៊េរីទំនើបម៉ាកFord ពីក្រោយបណ្តាលឲ្យរងការខូចខាត ភាគីទាំងពីរជជែកវែកញែកដាក់គ្នាយកត្រូវរៀងៗខ្លួន។

មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះឡើងគឺបណ្តាលមកពីអ្នកបើកបរម៉ូតូធំខ្វះការប្រុងប្រយ័ត្នហើយក៏ជ្រុលទៅបុកនឹងរថយន្តម៉ាកFord ១គ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ 2CC 6094 ដែលបើកបរនៅខាងមុខបណ្តាលឲ្យរងការខូចខាតតែសំណាងល្អមិនអ្នករងរបួស។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នាដោយខាងភាគីម៉ូតូបានចេញសំណងចំនួន ៣៥០ដុល្លារទៅឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង