សមត្ថកិច្ចឃា..ត់ខ្លួនជនស..ង្ស័យ២នាក់ មុខសញ្ញាធ្វើសកម្មភាពកាប់ជនរងគ្រោះ ប្ល..ន់យកម៉ូតូ នៅឃុំសំរោងធំ

ខេត្តកណ្តាល ៖ នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៥វេលាម៉ោង២២:៥០នាទី ទីកន្លែងកើតហេតុភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះចក់ សាក់ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលរថយន្តមានទីលំនៅភូមិត្នោតទ្រេតសង្កាត់តាកោក្រុងព្រៃវែងខេត្តព្រៃវែង។
ជនសង្ស័យ០៣នាក់ ៖
១/ឈ្មោះធួន រ៉ានីត(យួន) ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកស្រាប៊ៀម៉ាឌ្រីត មានទីលំនៅភូមិព្រែកតាជ័រឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាល១លើក រយះពេល៦ខែពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
-លទ្ធផលតេស្តរកសារធាតុញៀន(-)អវិជ្ជមាន
២/ឈ្មោះសុទ្ធ រ៉ាប៊ីភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។
-លទ្ធផលតេស្តរកសារធាតុញៀន(+)វិជ្ជមាន
៣/ឈ្មោះវីត(មិនស្គាល់ត្រកូល) ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាលអ្នកកាន់កាំបិតតាំងតោ(គេចខ្លួន)៕

អត្ថបទដែលជាប់ទាក់ទង