បុរសម្នាក់ បានផ្សារដែកធ្វើធ្នើរដាក់អីវ៉ាន់ចាប់ហ៊ួយបន្ថែម ខណ:ប្រពន្ធ ចាក់សាំងដាក់ដបទុកលក់ចៃដន្យភ្លើងឆាបឆេះសាំង ឆេះតូបលក់ដូរ និងបន្តរាលដាល ផ្ទះមួយខ្នងបង្កការភ្ញាក់ផ្អើល
ស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បុរសម្នាក់ បានផ្សារដែកធ្វើធ្នើរដាក់អីវ៉ាន់ចាប់ហ៊ួយ បន្ថែមខណ:ប្រពន្ធ ចាក់សាំងដាក់ដបទុកលក់ចៃដន្យភ្លើងឆាបឆេះសាំង ឆេះតូបលក់ដូរ និងបន្តរាលដាល ផ្ទះមួយខ្នងបង្កការភ្ញាក់ផ្អើល ដល់ អ្នកភូមិ នាំគ្នាជួយពន្លត់ អកុសលហួសពេលទៅហើយ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ស៊ិន សុភក្ត្រ ភេទប្រុស អាយុ ៤៦ ឆ្នាំ និងប្រពន្ទឈ្មោះ កើត សាលីន អាយុ ៣៨ ឆ្នាំ រស់ នៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែក តូបលក់ដូរ និងផ្ទះមួយខ្នងរងការឆាបឆេះខូចខាតទាំងស្រុងដោយមិនទាន់ សរុបទ្រព្យសម្បត្តិទឹកប្រាក់ នៃការបាត់បង់នៅឡើយ សំណាងមិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។
មូលហេតុបណ្ដាលមកពីកូនប្រសា ម្ចាស់ផ្ទះ បានផ្សារដែកធ្វើធ្នើរដាក់អីវ៉ាន់ចាប់ហ៊ួយបន្ថែមហើយកូនស្រីរបស់គាត់បានចាក់សាំងដាក់ដបទុកលក់ហើយភ្លើងក៏បានឆាបឆេះសាំងតែម្ដងទៅ ។
នារសៀលថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ លោក រៀម រិទ្ធី អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ រួមមាន៖ អង្ករ ៥០ គីឡូក្រាម មី ១ កេស ទឹកស៊ីអ៊ីវ ១ យួរ ត្រីខកំប៉ុង ១ ឡូ កន្ទេលជ័របត់ ១ ក្រណាត់កៅស៊ូតង់ ១ ឆ្នាំងបាយ-សម្លរ ២ ធុងទឹកជ័រ ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៤០០.០០០ រៀល ៕