រថយន្តក្រុងដឹកនិស្សិតកសិកម្ម ធ្វើកម្មសិក្សាខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួសធ្ង..ន់ស្រាលជាច្រើននាក់

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ រថយន្តក្រុងដឹកមនុស្ស ប្រុសស្រីចំនួន ៤៦នាក់ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។

នេះបើតាមការឲ្យដឹងពីលោក ចាន់ ទិត្យ ស្នងការងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានអោយដឹងថា មានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ៣D.៦៥.៨៤ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា មកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹងជញ្ជាំងភ្នំតែម្តង។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងរថយន្តក្រុងនោះមានអ្នករួមដំណើរសរុបចំនួន៤៦នាក់ (មានសង្ឃ០៣អង្គ) របួសធ្ងន់០៣នាក់ (ស្រី០២ ប្រុស០១) និងរបួសស្រាល ១១នាក់ (ស្រី០៤ ប្រុស០៧) នៅក្នុងហេតុការណ៍រថយន្តក្រុងបុកជញ្ជាំងភ្នំដោយខ្លួនឯងនោះមិនមាននរណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង