នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន ២៣រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិក្រសួងមហាផ្ទៃ ចំនួន២៣រូប។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នេះ មានឧត្តមសេនីយ៍ឯក ចំនួន៤រូប, ឧត្តមសេនីយ៍ទោ ចំនួន៥រូប និងឧត្តមសេនីយ៍ត្រី ចំនួន១៤រូប។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖