បុរសម្នាក់បា..ញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកស្លា..ប់, ប្រពន្ធ និងបងថ្លៃរងបួសធ្ង..ន់ និងបាញ់ខ្លួនឯងតាមក្រោយ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, សរុបស្លាប់៣នាក់ របួសធ្ង..ន់៣នាក់
(ត្បូងឃ្មុំ)៖ បុរសម្នាក់បានយកកាំភ្លើង AK បាញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ករណីឃាតកម្មបាញ់សម្លាប់បង្ករឡើងដោយជនសង្ស័យឈ្មោះហ៊ីង សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថកណ្តោល ឲ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន០៦នាក់ទាំងជនសង្ស័យ។
១/ឈ្មោះឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ)។
២/ឈ្មោះអោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែងកើតហេតុ)។
៣/ឈ្មោះប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ ត្រូវជាបងថ្លៃ (រងរបួស)។
៤/ឈ្មោះប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ ត្រូវជាប្រពន្ធ (រងរបួស)។
៥/ឈ្មោះសេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ ប្រជាការពារ (រងរបួសភ្នែកកម្រិតធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើចំនែកជនដៃដល់ក្រោយពីធ្វើសកម្មភាពរួច បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
យ៉ាងណាមិញ ដើមចមដែលនាំឲ្យមានការហេតុការណ៍បាញ់ប្រហារនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង៕