ឃា..ត់ខ្លួនជនស..ង្ស័យ ០២នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆ..ក់ទូរស័ព្ទដៃ) និងករណីមិនរាងចាល
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា និងសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់ៈ
១/.ឈ្មោះ ហេង វ៉ាន់ណេត ហៅណេត ភេទប្រុស អាយុ ២១ឆ្នាំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី ជាមុខសញ្ញាមានដីកាចាប់ខ្លួនលេខ ៥៤០(ឈ)/២០២៤ របស់សាលាដំបូងខេត្តតាកែវ និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវ ពាក់ព័ន្ធក្នុងករណីអំពើលួចចំនួន ០១លើក) ។
២/.ឈ្មោះ ស ណារិទ្ធ ហៅចិន ភេទប្រុស អាយុ ២០ឆ្នាំ (ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី និងជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន ០២លើក) ។
ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន ០១គ្រឿងធុនហុងដាឌ្រីមស្សង់សេ១២៥ សេរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ផ្លាកលេខ តាកែវ ១Z-០៦០៣ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកអាយហ្វូនអ៊ិច ពណ៌ស របស់ជនរងគ្រោះឈ្មោះ ឡូញ ស្រីចិត្ត ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះកំពុងកាន់ទូរស័ព្ទដៃនិយាយក្នុងពេលកំពុងជិះម៉ូតូធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើងក្នុងគោលបំណងឆ្ពោះទៅរាជធានីភ្នំពេញ ។ ជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕