ប្រតិភូសិល្បៈរបស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ក្បួនដង្ហែដ៏ធំរបស់ប្រទេសសិង្ហបុរី

ប្រតិភូសិល្បៈរបស់កម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ក្បួនដង្ហែដ៏ធំរបស់ប្រទេសសិង្ហបុរី។ វត្តមានរបស់កម្ពុជាក្នុងឆ្នាំនេះ មិនត្រឹមតែជាការបង្ហាញភាពចម្រុះ ដ៏ស្រស់ត្រកាល ល្អឯកគ្មានពីរ នៃសិល្បៈ វប្បធម៌របស់កម្ពុជា លើវេទិកាអន្តរជាតិតែប៉ុណ្ណោះទេ ថែមទាំងជាការចូលរួម រឹតបន្តឹងចំណងមិត្តភាពនៃទំនាក់ទំនងការទូត កម្ពុជា-សិង្ហបុរី ក្នុងខួបអនុស្សាវរីយ៍លើកទី៦០ (១៩៦៥-២០២៥)។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន៥៣រូប ដើម្បីរៀបចំការសម្តែងជូនអ្នកទស្សនាប្រមាណ១៥០០០នាក់ ក្រោមប្រធានបទ “ជីវិត”។ ការសម្តែងរបស់កម្ពុជា ជាការរួមផ្សំដោយរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្ត្រីបុរាណទំនើប ដែលបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃភាពរុងរឿងប្រកបដោយសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាគ្រួសារខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង