ចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធានមន្ទីរសាធារណការខេត្តកណ្ដាល និងខេត្តព្រះសីហនុ, លោក ម៉ឹង យូឡេង ទៅជាប្រធានមន្ទីរខេត្តព្រះសីហនុ ហើយលោក បូរី វង្សសានិត្យ ត្រូវទៅកាន់ប្រធានមន្ទីរខេត្តកណ្តាលវិញ

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដោយលោក ម៉ឹង យូឡេង ត្រូវទៅកាន់តំណែងជាប្រធានមន្ទីរ សាធារណការខេត្តព្រះសីហនុ រីឯប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក បូរី វង្សសានិត្យ ត្រូវទៅកាន់ជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាលវិញ។
នេះបើតាមអនុក្រឹត្យដែលអង្គភាព ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ៕

អត្ថបទដែលជាប់ទាក់ទង