លោក ពេជ ពិសិដ្ឋ (តាំងខ្លួន ជាលោកតា សិន សុីសាមុតចាប់ជាតិ) ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចដោះលែង បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ ឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបើកការស៊ើបសួររយះពេលពេញមួយថ្ងៃ ពាក់ព័ន្ធ ការ ញុះញង់ឱ្យមានការរើសអើង គាត់និយាយវីដេអូឃ្លី ប វាយប្រហាររាជរដ្ឋាភិបាល គាត់មិនសហការក្នុងការផ្តល់ចម្លើយ ដែលសុទ្ធតែជាបទល្មើស។

 

មុនឈានដល់ការឃាត់ខ្លួននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បុគ្គល ឈ្មោះ ពេជ ពិសិដ្ឋ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញលិខិតកោះហៅឱ្យចូលបំភ្លឺពាក់ព័ន្ធការប្រើប្រាស់បណ្តាញសង្គម កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ខណៈបុគ្គលរូបនេះ ក៏រង បណ្ដឹងពីលោក ផែង វណ្ណៈ ដែលបានប្តឹងទៅកាន់ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់ឱ្យមានការ រើសអើង និងជេរប្រមាថជាសាធារណៈ តាមរយៈបណ្តាញសង្គមហ្វេ សប៊ុក។

បច្ចុប្បន្ន បុគ្គល ឈ្មោះ ពេជ ពិសិដ្ឋ ត្រូវបាន តំណាងអយ្យការ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និង កែប្រែនូវកំហុសឆ្គង កុំចេះតែនិយាយ ឬ ធ្វើសកម្មភាពប៉ះពាល់ដល់សង្គមជាតិ ឬ ធ្វើឲ្យមានការ ភាន់ច្រឡំណាមួយ នៅបណ្តាញសង្គម Facebook ៕

អត្ថបទដែលជាប់ទាក់ទង