ឯកឧត្តម ឃ្លាំង ហួត អញ្ជើញចូលរួម ជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជា សរុបចំនួន ២១៤នាក់ ដែលប្រព្រឹត្តធ្វេីឡេីងនារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខណ្ឌជ្រោយចង្វារ។

សមាជិកថ្មីដែលទេីបប្រកាសចូលនេះមកពីសង្កាត់ព្រែកលៀប ចំនួន ៣៤នាក់ សង្កាត់ព្រែកតាសេក ចំនួន ៤០នាក់
សង្កាត់បាក់ខែង ៤៨នាក់ និងសង្កាត់កោះដាច់ ចំនួន ៩០នាក់ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ជូនដល់សមាជិក-សមាជិកាទាំងអស់ និងបានណែនាំឱ្យចេះសាមគ្គីរួបរួមគ្នា គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានការឈ្នះឆ្នោតគ្រប់ៗអាណត្តិ ដើម្បីបន្ដដឹកនាំ អភិវឌ្ឍន៍ និងរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង