ដំបូងគ្រាន់តែមានស្ពានអាកាសលើកទីមួយ អារម្មណ៍រំភើបម្យ៉ាងទៅហើយ តែពេលនេះយើងជិតមានអារម្មណ៍រំភើបម្តងទៀត ចំពោះស្ពានខ្ពស់ជាងគេទីមួយនៅកម្ពុជា
ស្ពាននេះជាស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាទីមួយបច្ចុប្បន្ន ដែលតភ្ជាប់ខេត្តពោធិសាត់ និងកោះកុង តាមបណ្តោយផ្លូវជាតិលេខ១០ គ្រោងនឹងដាក់ឱ្យធ្វើដំណើរឆ្លងកាត់សាកល្បងនាខែមីនាខាងមុននេះ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
បងប្អូនណាដែលចង់សាករសជាតិផ្លុវតាមផ្លូវភ្នំ ហើយឆ្លងកាត់ពីកំពូលភ្នំមួយទៅកំពូលភ្នំមួយ មើលទេសភាពព្រៃឈើ និងជ្រលងភ្នំ អាចសាកល្បងបាន មួយវិញទៀត ក៏អាចឆ្លៀតហួសបន្តិចហួសទៅព្រំដែនកម្ពុជា ថៃ នឹងឆ្លងកាត់តំបន់អន្ទង់អាំង ១៥០០ ច្បាស់នឹងឆ្លងកាត់ផ្លូវបត់បែនដូចអន្ទង់នៃចម្រាក់ភ្នំផងដែរ។
ត្រៀមសាកល្បងនូវអ្វីដែលថ្មី សមិទ្ធផលថ្មី ទឹកដីកម្ពុជាយើង ហើយធ្វើដំណើរស្វែងយល់ពីដឹកដីកម្ពុជា ពោរពេញទៅដោយសក្កានុពល និងសម្រស់ដ៏ស្រស់ស្អាតនៃធម្មជាតិ ផ្សារភ្ជាប់នឹងការអភិវឌ្ឍផងដែរ ក្រោមម្លប់នៃសន្តិភាព ៕