រថយន្តកុងតឺន័រមួយគ្រឿង បើកចុះផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យ លឿនពេក បួងចង្កូតមិនទាន់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរស០២នាក់ បើករថយន្តកុងតឺន័រ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7460 ធ្វើដំណើរចុះមកផ្លូវក្រោម (ស្ពានអាកាសស្ទឹងមានជ័យ) ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកោង អ្នកបើកបររថយន្តបួងចង្កូតមិនផុត ក៏ក្រឡាប់អូសជាច្រើនម៉ែត្រ បណ្ដាលអោយអ្នកបើករងរបួសបែកក្បាល និងរលាត់ជើង។ ភ្លាមៗបុរសទាំង០២នាក់ បាននាំលូនចេញពីរថយន្ត ដោយឃើញឪកាសល្អ មិនមានសមត្ថកិច្ច ក៏នាំគ្នារត់គេចពីកន្លែងកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋាន បានមកដល់រួចធ្វើការទំនាក់ទំនងទៅកាន់មន្ត្រីជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីនាំយករថយន្តទៅរក្សាទុក រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង