ក្មេងមួយក្រុមបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមផ្លូវសាធារណៈ នគរបាល នៃអធិការដ្ឋានស្រុកអង្គស្នួល ឃា..ត់ខ្លួនបានចំនួន៣នាក់ និងដកហូតម៉ូតូ ចំនួន០៣គ្រឿង

ខេត្តកណ្ដាល ៖ ក្មេងប្រុសជំទង់ ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមផ្លូវសាធារណៈ ត្រូវបាននគរបាល នៃអធិការដ្ឋានស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបានចំនួន៣នាក់ និងដកហូតម៉ូតូបានចំនួន០៣គ្រឿង។ ចំណែកគ្នីគ្នាចំនួន៥នាក់ទៀត គេចខ្លួនបាត់ ហើយអ្នកទាំង៣ ដែលត្រូវឃាត់ខ្លួនបាននោះ ត្រូវមន្ត្រីនគរបាលបានសុំគោលការណ៍ថ្នាក់លើ ធ្វើការអប់រំ ប៉ុន្តែម៉ូតូទាំង៣គ្រឿង ត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានស្រុកអង្គស្នួល រយៈ៣ខែសិន ។
សកម្មភាពបង្ហោះម៉ូតូនោះ បានកើតឡើងកាលពី ល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវខេត្តលេខ១៤៥ ស្ថិតនៅក្នុងភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្រុមក្មេងប្រុសជំទង់ ទាំង០៨នាក់នោះ រួមមាន ៖
១-ឈ្មោះ ចក់ តុលា ហៅតុ អាយុ១៧ឆ្នាំ មានទីលំនៅភូមិ អង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ត្រូវឃាត់ខ្លួនគឺជាអ្នកបង្ហោះម៉ូតូ ។
២-ឈ្មោះ ឃីម ដាលុច អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ត្រូវឃាត់ខ្លួន គឺជាអ្នកជិះម៉ូតូអម ។
៣-ឈ្មោះ ឃៀក និមល អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល ត្រូវឃាត់ខ្លួន គីជាអ្នកជិះម៉ូតូអម ។
៤-ឈ្មោះ សៀម សេងហាក់ អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល (គេចខ្លួន)។
៥-ឈ្មោះ ឆាត ឆៃរ៉ាក់ អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (គេចខ្លួន)។
៦-ឈ្មោះ ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល (គេចខ្លួន) ។
៧-ឈ្មោះ ភ័ស្ត្រ អាយុ១៥ឆ្នាំ មានទីលំនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (អ្នកបង្ហោះម៉ូតូ និងកំពុងគេចខ្លួន)
និង៨-មិនស្គាល់អត្តសញ្ញណ ។
ដកហូតបានម៉ូតូចំនួន៣គ្រឿង ក្នុងនោះរួមមាន ម៉ូតូម៉ាកនិចធូ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HS-1803មួយគ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LC-3545 មួយគ្រឿង និងម៉ូតូម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ ១គ្រឿង ។
ក្រុមក្មេងប្រុសជំទង់ខាងលើ បានឆ្លើយសារភាពប្រាប់នគរបាលថា ពួកខ្លួនពិតជាបានជិះម៉ូតូឌុបគ្នា បង្ហោះនៅលើផ្លូវខេត្តលេខ១៤៥ ពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង