ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ ស.ស.យ.ក. ខេត្តព្រៃវែង និងក្រុមបាល់ទាត់តារាកម្ពុជា
នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ ស.ស.យ.ក. ខេត្តព្រៃវែង និងក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីជាការហាត់សមត្រៀមចូលរួមការប្រកួតកីឡាបាល់ទាត់ ក្រោមមូលបទ “ផ្ដល់ក្ដីស្រលាញ់ជាមួយកីឡាទាំងអស់គ្នា” ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ ៕