អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប ៖ សួនព្រះរាជដំណាក់ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនថា សួនព្រះរាជដំណាក់ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។
អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ៕