សម្តេចតេជោ ហ៊ុន សែន ៖ ក្រុមប្រឆាំងមួយចំនួនតែងអួតខ្លួនឯងថាឆ្លាត ប៉ុន្តែបែរជាឱ្យអ្នកល្ងង់ប្រើក្បាលទៅវិញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឆាំងមួយចំនួន ដែលតែង តែអួតខ្លួនឯងថាឆ្លាត ហើយរិះគន់សម្តេចថាល្ងង់ ប៉ុន្តែបែរជាឲ្យអ្នកល្ងង់ប្រើក្បាលទៅវិញជាពិសេសគឺប្រើ ឲ្យកែរដ្ឋធម្មនុញ្ញពី២/៣ទៅ៥០បូក១កាលពីខែមិនា ឆ្នាំ២០០៦កន្លងទៅនោះ។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន ពិតជាអស់សំណើចដែលមានអ្នកខ្លះតែងតែប្រកាសអួតថាខ្លួនឯងឆ្លាតហើយរិះគន់សម្តេចថាល្ងង់ ប៉ុន្តែអ្នកដែលគេចោទថាល្ងង់ បែជាធ្លាប់ដឹកនាំប្រទេសរាប់សិបឆ្នាំនិងធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ តែអ្នកដែលឆ្លាតបែជារត់ចោលស្រុកទៅវិញនោះ៕