សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កានៅស្តូបរីហ្សាលផាក ទីជានិមិត្តរូបនៃការទាមទារឯករាជ្យ

(ម៉ានីល, ហ្វីលីពីន)៖ ថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដាក់កម្រងផ្កា នៅស្តូបរីហ្សាលផាក (RIZAL Park)។
សូមបញ្ជាក់ថា ស្តូបរីហ្សាលផាក (RIZAL Park) ឬក៏គេស្គាល់ថា Luneta Park ឬក៏ Luneta មានទីតាំងស្ថិតនៅក្នុងតំបន់ Ermita នៃទីក្រុង Manila។ RIZAL Park ត្រូវបានគេចាត់ទុកថា ជាទីកន្លែងកំណើតនៃជាតិនិយមហ្វីលីពីន និងយកឈ្មោះតាមវីរបុរសហ្វីលីពីនម្នាក់។
ស្ដូបនេះត្រូវបានគេកសាងឡើងជាការគោរពដល់វីរបុរសជាតិហ្វីលីពីន ឈ្មោះ José Rizal ដែលត្រូវបានកាត់ទោសប្រហារជីវិត ដោយសារតែការដឹកនាំចលនាតស៊ូទាមទារ ឯករាជ្យពីអេស្ប៉ាញ។ RIZAL Park មានផ្ទៃដីទំហំ ៥៨ហិកតា៕

អត្ថបទដែលជាប់ទាក់ទង