បុរសម្នាក់ បានរងរបួសធ្ង..ន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្ដាលឲ្យបែកកញ្ចក់ ហើយរថយន្តបើករត់មកដល់ផ្សារឯករាជ្យ៣

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្ដាលឲ្យបែកកញ្ចក់ ហើយរថយន្តបើករត់មកដល់ផ្សារឯករាជ្យ៣ ត្រូវបានបងប្អូនប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។

មុនពេលកើតហេតុគេឃើញរថយន្ត rangrover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញពី 2X-0789 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមម្ដាយផ្លូវ៣០ម៉ែត្រ កក្នុងទិសដៅពីត្បូងទៅជើងខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1F-0062 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះផ្លោងបោកក្បាលនិងកញ្ចក់រថយន្តខាងក្រោយបែកខ្ទេច រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ចំណែកឯរថយន្តវិញមិនព្រមឈប់នោះទេបន្តល្បឿនបើករត់រហូតទៅដល់ចំណុចជាប់ច្រកចូលផ្សារដីថ្មីក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានរួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង