លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមានតាំងពិពណ៌វត្ថុបុរាណប្រវត្តិសាស្ត្រ ជាច្រើន និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ពិសេសទាក់ទិនទៅនិងរឿងរាវមុនសម័យអាណានិគម របស់ទីក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ្លិចបំផ្លាញក្នុងសង្រ្គាមលោកលើកទី២ សម័យកាលរស់ឡើងវិញ និងសម័យកាលអភិវឌ្ឍន៍នាពេលអនាគត របស់សាធារណរដ្ឋហ្វីលីពីន។
សាធារណរដ្ឋហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១១ កុម្ភៈ ២០២៥