បង្ក្រាបករណី លួចម៉ូតូ និងទទួលផលចោរកម្ម ឃាត់ខ្លួនជនស..ង្ស័យ ០៥នាក់

ក្រុងព្រះសីហនុ-នគរបាលបានបង្ក្រាបករណី លួ ច.ម៉ូតូ និងទទួលផលចោ.រកម្ម ឃា.ត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ។

សុំបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២២ និង០នាទី មានករណី អំពេីលួ.ចកាច់បំបែកសោរ ក លួ.ចម៉ូតូ ០១កើតឡើង នៅចំណុចបន្ទប់ជួល ស្ថិតនៅក្រុមទី២៣ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ឈ្មោះ ចំរេីន ឡុងនី ភេទប្រុស ជនជាតិខ្មែរ និងឈ្មោះ ចាន់ វាសនា ភេទប្រុស ជនជាតិខ្មែរ បានធ្វេីសកម្មភាពកាច់បំបែកសោក លួ.ចយកម៉ូតូរបស់ជនរងគ្រោះ ចំនួន០១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ និង ម៉ូតូ ០១គ្រឿងទៀត ម៉ាក Honda Vario ពណ៌ ក្រហម របស់ជនរងគ្រោះម្នាក់ទៀត ពេលជនសង្ស័យទាំង០២នាក់ លួ.ចបានសម្រេចហេីយក៏បានជិះម៉ូតូនោះរត់គេចខ្លួនបាត់តែម្ដង បន្ទាប់មកជនរងគ្រោះក៏បានដឹងថា ម៉ូតូរបស់ខ្លួនត្រូវគេលួ.ច ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ដេីម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។
នគរបាលក្រុងព្រះសីហនុ ក៏បានធ្វេីការស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតមកដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ កំលាំងបានធ្វេីការល្បាតដល់ចំណុចភូមិដូង ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃេីញជនសង្ស័យចំនួន០២នាក់ខាងលើ ហេីយឆែកឆេររកឃេីញផ្លែដែកសំប៉ែតកែច្នៃ សម្រាប់កាច់បំបែកសោរ កម៉ូតូ និងឃា.ត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ។
ក្រោយពីសមត្ថកិច្ចធ្វេីការសាកសួររួចជនសង្ស័យទាំង០២នាក់ ឈ្មោះ ចំរើន ឡុងនី និងឈ្មោះ ចាន់ វាសនា ក៏បានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួ.ចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។
ជនសង្ស័យឈ្មោះ ចំរើន ឡុងនី បានឆ្លេីយសារភាពទៀតថា ពេលលួចម៉ូតូបានសម្រេចហេីយក៏បានយកម៉ូតូដែលលួចបាននោះដាក់តាមរថយន្តតាក់ស៉ីទៅភ្នំពេញ រួចយកទៅលក់នៅចោមចៅអោយមនុស្សប្រុស ០១នាក់ មិនស្គាល់ឈ្មោះ បានប្រាក់ចំនួន 600ដុល្លារ។
បន្ទាប់មក នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញពាក់ពន្ធ័ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ, ខណ្ឌសែនសុខ, ខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ ឈានដល់ការបង្រ្កាប មុខសញ្ញា ចំនួន៣នាក់ទៀត បានដោយជោគជ័យដល់ឬសគល់។
ជនសង្ស័យ០៥នាក់ខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង