ដំណោះស្រាយ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ទឹកកង្វក់ ក្លិនស្អុយ រវាងអាជ្ញាធ នឹងរោងចក្រ ដំណាប់ស្វាយ
នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ប៊ុនឈឿន ជំទប់ទី១តំណាងលោកមេឃុំសំបូរបានចូលរួមចុះពិនិត្យនិងដោះស្រាយផលប៉ះពាល់ពីការបង្ហូរសំណល់រាវ (ទឹកដំណាប់ស្វាយ) ចូលទៅប្រឡាយទឹកសាធារណៈរបស់រោងចក្រកែច្នៃដំណាប់ផ្លែឈើគ្រប់ប្រភេទរបស់ក្រុមហ៊ុន សាន់ ផ្លាស់ អុីង អុីនធើណាស់សិនណល ឯ.ក ស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មានការអញ្ជើញចូលរួមពីរ÷
– ឈុន ឈៀហេង ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីបរិស្ថានខេត្តកំពង់ស្ពឺ
– លោក ស្វាយ សារុន អភិបាលរងនៃគណៈអភិបាលស្រុកសំរោងទង
– លោក ថៃ សុរ៉ាឆៃ អនុប្រធានការិល័យឧស្សាហកម្មនៃមន្ទីឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ខេត្តកំពង់ស្ពឺ
– លោក ប៊ុត សារុន អនុប្រធានមន្ទីពត៌មានខេត្តកំពង់ស្ពឺ
– លោកនាយរងប៉ុស្តិ៍នគរបាលសំបូរ
– លោកមេភូមិព្រៃពង្រ លោកស្រីមេភូមិកប់ចិន
– លោក សាត់ សុវណ្ណ រដ្ឋបាលរោងចក្រតំណាងអោយក្រុមហ៊ុន
– លោក Lai huan de អ្នកគ្រប់គ្រងក្នុងរោងចក្រ
ជាលទ្ធផលបន្ទាប់ពីក្រុមការងារបានចុះពិនិត្យជាក់ស្តែងរួចមក បានប្រជុំនិង ផ្តល់មតិដោយតម្រូវអោយក្រុមហ៊ុនត្រូវអនុវត្តតានវិធានការមួយចំនួនដូចខាងក្រោម៖
– ក្រុមហ៊ុនត្រូវបញ្ឈប់និងបិទប្រព័ន្ធលូជាបន្ទាន់នូវការបង្ហូរកាកសំណល់រាវចូល ទៅក្នុងប្រឡាយសាធារណៈ
– ត្រូវរៀបចំកែប្រែអាងប្រព្រឹត្តកម្មសំណល់រាវនៅខាងក្រោយបរិវេណរោងចក្រ អោយបានត្រឹមត្រូវបច្ចេកទេស
– ត្រូវរៀបចំកែប្រែបច្ចេកទេសនៅក្នុងបរិវេណរោងចក្រដើម្បី លុបបំបាត់កុំអោយមានក្លិនស្អុយ
– ត្រូវប្រើប្រាស់ក្រុមហ៊ុនបម្រើសេវាប្រមូល និងដឹកជញ្ជូនសំណល់រឹង សំណល់រាវ សំណល់ផ្ទះបាយដែលក្រុមហ៊ុននោះមានអជ្ញាប័ណ្ណត្រឹមត្រូវស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
– ជាកិច្ចបន្តក្រុមការងារជំនាញនឹងរៀបចំរបាយការណ៍លំអិតមួយជូនថ្នាក់ដឹកនាំ ពិនិត្យនិងសម្រេច។
– ភាគីក្រុមហ៊ុនបានយល់ព្រមទទួលស្គាល់ឯកភាពតាមការណែនាំរបស់ អាជ្ញាធរ និងមន្ទីពាក់ព័ន្ធដែលបានចុះពិនិត្យថ្ងៃនេះ ៕