ឃា..ត់ខ្លួនជនស..ង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពកា.ប់ នឹងដុតបំផ្លាញម៉ូតូ នៅស្រុកអូររាំងឪ

ត្បូងឃ្មុំ៖ នៅ វេលាម៉ោងប្រហែល២៣ៈ១០នាទី មានករណីហិង្សា និងធ្វេីអោយខូចខាតដោយចេតនា(វាយកំទេចនិងដុតបំផ្លាញម៉ូតូ) នៅក្នុងភូមិយាកត្បូង ឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មានជនសង្ស័យចំនួន៤នាក់ បានធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលេីម៉ូតូ ហេីយនឹងដុតបំផ្លាញម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ស ស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០២១ បណ្តាលអោយខូចខាតទាំងស្រុង។

ប្រតិបត្តិការនេះ ដោយកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំរិល បានធ្វេីការនាំខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន.១. ឆន ប៊ុនយ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ២. ម៉ុន ភក្តី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិយាកត្បូង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ៣. ម៉ាច មេឃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអណ្តូងក្តី ស្រុក/ខេត្តត្បូងឃ្មុំ ។ និងទី៤. ឈ្មោះ អឹង ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអណ្តូងក្តី ឃុំជីគរ ស្រុក/ខេត្តត្បូងឃ្មុំ ។ ដើម្បីធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចាត់វិធានការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង