បេសកកម្មអ្នកសារព័ត៌មានទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ផ្តោតលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍

ភ្នំពេញ៖ នៅថ្ងៃព្រហ្បតិ៍ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូអ្នកសារព័ត៌មានចំនួន៥០នាក់ មកពី២០ស្ថាប័ន ដើម្បីធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ផ្សព្វផ្សាយលក្ខណៈទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ ឧហ្សាហកម្មរ៉ែ និងកសិឧស្សាហកម្ម ដែលផ្សាយចេញជា៥ភាសារដូចជា«ភាសារខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស»។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងថា បេសកកម្មលើនេះមានលក្ខណៈប្លែកពីបេសកកម្មកន្លងមក ដោយផ្តោតទៅលើវិស័យឧហ្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្ដានុពលក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភាគឦសានទាំងពីរនេះ ហាក់ដូចជាមិនទាន់ទូលំទូលាយនៅឡើយ។
សូមជម្រាបថា បេសកកម្មនេះមានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងជាបេសកកម្មលើកទី៧ របស់ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បន្ទាប់ពីខេត្តព្រះសីហនុ ,ខេត្តកែប, ខេត្តសៀមរាប, ខេត្តពោធិ៍សាត់, រមណីយដ្ឋានឋានសួគ៌បូកគោ ហើយក្លឹបអ្នកកាសែតកម្ពុជា (ក អ.ក) នឹងព្យាយាមរៀបចំបេសកកម្មអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗច្រើនទៀត ដោយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនបន្តគាំទ្របេសកម្មនេះ ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង។
បើតាមការរៀបចំនៃដំណើរបេសកកម្មរយ:ពេល៤ថ្ងៃនេះ គណៈប្រតិភូអ្នកសារព័ត៌មាន និងទៅកាន់ទីតាំងការដ្ធានឧហ្សាហកម្មរ៉ែ រួមនិងតំបន់សក្តានុពលនានារបស់ខេត្តមណ្ឌលគីរី។ បន្ទាប់មកគណៈប្រតិភូនឹងបន្តដំណើរត្រឡប់មកកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីចុះយកព័ត៌មាននៅតំបន់កសិឧស្សាហកម្មមួយចំនួនដូចជា៖ រោងចក្រផលិតសំបកកង់រថយន្ត ការដ្ឋានអាជីវកម្មថ្មអារ តំបន់ឧស្សាហកម្មកែច្នៃ និងរ៉ែ និងកសិដ្ឋានចំការចេករបស់ក្រុមហ៊ុន CHACO AGRI ជាដើម៕

អត្ថបទដែលជាប់ទាក់ទង