ការអត្ថាធិប្បាយរបស់លោក ឌួង ឆាយ សាលាដំបូងខេត្តកណ្តាល បានចេញបំភ្លឺ
ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាលបានចេញបំភ្លឺពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ឌួង ឆាយ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥នេះហើយ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ថា សម្រាប់ជនត្រូវចោទទាំង៤នាក់ដែលមានជនជាតិចិនម្នាក់ផងនោះ ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត និងសមគំនិតក្នុងអំពើរំលោភលើទំនុកចិត្ត ប៉ុន្តែសម្រាប់ជនជាតិចិន ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ហើយជនត្រូវចោទ៤នាក់ផ្សេងទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
ជាមួយគ្នានេះ តុលាការនឹងពិនិត្យពិចារណារាល់ការធ្វើអត្ថាធិប្បាយទាំងឡាយណាដែលជាការមូលបង្កាច់បង្ខូចការពិត ការបំផ្លើស ឬជាការទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សាលាដំបូងខេត្តកណ្តាល និងមន្ត្រីអនុវត្តច្បាប់ ដើម្បីចាត់វិធានការស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
សូមសិក្សាពីទិដ្ឋភាពច្បាប់ចុះ តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាលដូចខាងក្រោម ៖