កំពុងរកការរិះគន់ថ្កោសទោសពេញ បណ្ដាញសង្គម មន្ត្រីម្នាក់ កុម្ម៉ង់ទិញក្ងោកចិញ្ចឹមពីពលរដ្ឋម្នាក់ ពេលដឹកអោយហើយបែរជាថាជាសត្វព្រៃ ខុសច្បាប់ ហើយថែមទាមទារលុយ ៤០០ដុល្លារទៀត

មន្ត្រីម្នាក់កំពុងរងការរិះគន់ថ្កោសទោសពេញបណ្ដាញសង្គមពីរឿង កុម្ម៉ង់ទិញ សត្វក្ងោកចិញ្ចឹមរបស់ពលរដ្ឋម្នាក់ បែរជាដឹកអោយហើយចោទថាជាសត្វព្រៃខុសច្បាប់ ថែមទាំងអោយពលរដ្ឋនោះបង់លុយអោយខ្លួន ៤០០ដុល្លារថែមទៀត។
បុរសរងគ្រោះបាននិយាយថា ”ខ្ញុំបាទឈ្មោះ កែវ ម៉េង ភេទប្រុស ជាជនរងគ្រោះម្នាក់ដែរជារងភាពអយុត្តិធម៌សូមអោយបងប្អូនជួយសៀដើម្បីរកដំណោះស្រាយជូនខ្ញុំបាទផង
បញ្ហាគឺខាងគាត់បានយកលេខទូរសព្ទ័ខលមកសុំចែកក្ងោកចំនួន 6ក្បាល មានដូចជា ក្ងោកប្លេកវី2គូ ហើយក្ងោកពណ៍សរចំនួន1គូ គាត់បានប្រាប់ខ្ញុំថាសុំចែកយកមកប្រគេនលោកនៅចំណុចកើតហេតុនិងតែអោយដឹកជូនដល់ទីតាំងហើយក៏មានបញ្ហាដែលបានចោទប្រកាន់ថាជួញដូរសត្វព្រៃខុសច្បាប់ទាំងដែរគាត់គ្មានលិខិតអនុញ្ញាត មកចាប់ខ្ញុំបាទហើយគាបសង្កត់អោយបង់លុយ ចំនួន 10លានរៀន តែខ្ញុំបានថាគ្មានលុយយកមកច្រើនទេចឹងក៏គាត់ថាអោយបង់សម្រួលទៅជាទឹកប្រាក់នៅសល់ 400$ និងបានដកហូតសត្វក្ងោកចំនួន2ក្បាលនិងចំណីសម្រាប់សត្វក្ងោកមួយថង់យកទៅ
មួយវិញទៀត តើកូនចៅខុសអីដែរចិញ្ចឹមក្ងោកដែលជាពូជនាំចូលពីប្រទេសថៃមកបង្កាត់ពូជក្នុងស្រុកលក្ខណះគ្រួសារតូចមួយនិងប្រភេទសត្វលម្អទូទៅដែររយះពេលមើលថែទាំំងនិង5ទៅ6ឆ្នាំបានមានកូនចៅ ផលពិបាកដូចជាងត្រូវចំណាយពេលមើលថែ ចំណី ថ្នាំចាក់ផ្សេងៗ ព្រោះក្ងោកមានបញ្ហាឈឺ ត្រូវការថែទាំ ចំណាយថវិការច្រើនក្នុងការមើលថែ …។

សូមជួយរកដំណោះស្រាយជូនកូនចៅផងតែគាត់បានអោយខ្ញុំបាទបាញ់ចូលគណនីរបស់កូនចៅគាត់ចំនួន 400$ និងដកហូតសត្វ2ក្បាល និងអោយត្រឡប់មកវិញសូមបញ្ចប់សេក្ដី
ខ្ញុំបាទ អត់ចង់បានអីទេ សូមអោយខាងគាត់ដែរចាប់សត្វចំនួន 2ក្បាលនិងទឹកលុយ400$ អោយមកខ្ញុំវិញបាទនិងគ្មានបញ្ហាអ្វីទាំងអស់ ។
ថ្ងៃកើតហេតុ ទី06 ខែ 02 ឆ្នាំ2025 វេលាម៉ោង12ថ្ងៃត្រង់នៅចំណុចទីតាំង វត្តភ្នំបាសិតលើខេត្តកណ្ដាល លេខដែរខាងគាត់បានខលមកគឺ 0975322228 បើខ្ញុំបាទសរសេរខុសសូមកុំប្រកាន់និងអរគុណទុកមុន៕

អត្ថបទដែលជាប់ទាក់ទង