គ្រូបង្រៀនមកពីតំបន់ជនបទ៤រូប ឈ្នះជ័យលាភីជាគ្រូបង្រៀនមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ ឆ្នាំ២០២៥
គ្រូបង្រៀនចំនួន៤រូប ដែលសុទ្ធសឹងមកពីតំបន់ជនបទ បានឈ្នះជ័យលាភី ក្នុងការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ ឆ្នាំ២០២៥ ដោយការប្រកាសបានធ្វើឡើងនៅក្នុងកម្មវិធី ពិព័រណ៌បច្ចេកវិទ្យាអប់រំ លើកទី១ នៅដើមសប្តាហ៍នេះ។
ម្ចាស់ជ័យលាភីទាំង៤រូប រួមមាន លោកគ្រូ ស្រេង ចក់ មកពីសាលាបឋមសិក្សាពាក់ស្នែង, អ្នកគ្រូ ហេង ឆាយអ៊ី មកពីសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១។ អ្នកគ្រូ សារី លីដា មកពីវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីលេខ២ និង អ្នកគ្រូ រិទ្ធិ លីដា មកពីសាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ៣ ៕