បង្រ្កាបនិងឃា..ត់ខ្លួនជនស..ង្ស័យ ០៣នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីគ្រឿង..ញៀន
(កំពង់ស្ពឺ)៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ
នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់(ពាក់ព័ន្ធករណីជួញដូរចែកចាយ នូវសារធាតុញៀនខុសច្បាប់) ស្ថិតនៅចំណុចភូមិវិហាខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ដោយជនសង្ស័យមានឈ្មោះ ហេង សុខខុម ភេទប្រុស អាយុ ២៥ឆ្នាំ,ឈ្មោះ នឿន នី ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ ថាច់ រតនា ភេទប្រុស អាយុ ២៨ឆ្នាំ។
ចាប់យកវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់( តូច០៤ ធំល្មម០៤),ទូរស័ព្ទចំនួន ០៣គ្រឿង,ម៉ូតូចំនួន ០១គ្រឿងនិងឧបករណ៌ប្រើប្រាសគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕