សូមបញ្ឈប់ទាំងស្រុង និងជារៀងរហូតករណីបង្ហោះម៉ូតូតាមដងផ្លូវ បេីមិនដូច្នេះទេ អ្នកនឹងទទួលបាននូវទិដ្ឋភាព ដូចនេះជាក់ជាមិនខាន

កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងធ្វេីការនាំខ្លួនអ្នកបង្ហោះម៉ូតូនៅក្នុងមូលដ្ឋានចំនួន០២នាក់រួមនឹងម៉ូតូដែលគេជិះធ្វេីសកម្មភាពបង្ហោះ មកកាន់អធិការដ្ឋានធ្វេីការសាកសួរនិងធ្វេីកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តដោយរក្សាទុកម៉ូតូនៅទីនេះរយៈពេល ០៣ខែសិន។
អ្នកបង្ហោះម៉ូតូក្នុងមូលដ្ឋាន ពីពេលនេះតទៅពេលនាំខ្លួនត្រូវបានរៀបចំកែលម្អសក់ក្បាលឱ្យមានរបៀបរបៀរយ ហេីយ ត្រូវដេីរសែងម៉ូតូដែលបានជិះបង្ហោះនោះច្រេីនជុំដោយភ្ជាប់ជាមួយនូវវាចារថា ចាប់ពីពេលនេះតទៅ ខ្ញុំឈប់បង្ហោះម៉ូតូទៀតហេីយ…ឱ្យខ្លាំងៗនិងច្រេីនដង រួចបន្តធ្វើពលកម្មនៅទីនោះសិន។
សូមយុវជនទាំងឡាយបញ្ឈប់ទាំងស្រុងនិងជារៀងរហូតករណីបង្ហោះម៉ូតូតាមដងផ្លូវនៅមូលដ្ឋាន បេីមិនដូច្នេះទេ អ្នកនឹងទទួលបាននូវទិដ្ឋភាពដូចគ្នានេះជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង