អភិបាលខេត្តព្រះសីហនុអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរដាក់អោយប្រើប្រាស់ជាផ្លូវការអគារសម្ពព និងរោគស្ត្រីមណ្ឌលសុខភាព ស្រុកស្ទឹងហាវ ព្រមទាំងទស្សន:កិច្ចរោងចក្រផលឹតសូឡា និងដើម Christmas ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង/ខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ) ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូដាក់អោយប្រើប្រាស់នូវអគារសម្ពព និងរោគស្ត្រី ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត/ក្រុង ឯកឧត្តម ឧត្តមសេនីយ៍ ប្រធានមន្ទីរ និងអង្គភាពចំណុះអោយរដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនរូបទៀត ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមកាត់ខ្សែបូរដោយផ្ទាល់ពី លោក James Lamar Thompson JR នាយកក្រុមហ៊ុន កាហ្វកូ អ៊ិនធើណេសិនណល ឌីវេឡុបមេន (ខេមបូឌា) ខមភេនី លីមីធីតដែលជាម្ចាស់ជំនួយឧបត្ថម្ហធំក្នុងការសាងសង និងជួសជុលអគារ របស់មណ្ឌលសុខភាព ស្រុកស្ទឹងហាវនេះ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានធ្វេីការសំណេះសំណាល ក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងកោតសរសេីរដល់ទឹករបស់ លោក James Lamar Thompson ដែលបានចំណាយថវិកាផ្ទាល់ខ្លួនសំរាប់កសាង និងជួសជុលនូវអគារសុខភាពមួយនេះ ក្នុងស្រុកស្ទឹងហាវ ដែលជាផ្នែកមួយជួយសំរួលដល់វិស័យសុខាភិបាល ក្នុងខេត្តព្រះសីហនុផងដែរ ឯកឧត្តមអភិបាលបន្តទៀតថា: «វិស័យសុខាភិបាលគឺដើរតួយ៉ាងសំខាន់មួយក្នុងចំណោមវិស័យអាទិភាពទាំងបីរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីវិស័យអបរំ និងកំណែទម្រងមុខងារសាធារណ:» ។
ឯកឧត្តម ម៉ាង ស៊ីណេត និងលោក James Lamar Thompson JR ក៏បានមានប្រសាសន៍ផ្តាំផ្ញេីដល់អ្នកគ្រូ លោកពេទ្យទាំងអស់ក្នុងមណ្ឌលសុខភាព ត្រូវយកចិត្តទុកដាក់ និងថែទាំអគារអោយបានល្អ ព្រមទាំងអនាម័យបរិស្ថានទាំងក្នុង និងជុំវិញអោយបានស្អាត ជាងនេះទៅទៀតត្រូវខិតខំផ្តល់សេវា និងយកចិត្តទុកដាក់មើលថែអ្នកជំងឺអោយបានត្រឹមត្រូវ.
ក្នុងថ្ងៃដដែល ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់សាលាខេត្តព្រះសីហនុបន្តដំណេីរ ទៅទស្សន:កិច្ចក្រុមហ៊ុន ផលឹតសូឡានៅក្នុងស្រុកស្ទឹងហាវ ដែលបានកំពុងសាងសង់តាំងពីចុងខែ៧ ក្នុងឆ្នាំ២០២៤ លេីផ្ទៃដីសរុប ២៤ហិកតា. ក្នុងនោះដែរ លោក ឡុង ដែលជាម្ចាស់វិនិយោគទុនជនជាតិចិនបានប្រាប់ រោងចក្រនេះគ្រោងនឹងបើកសម្ភោធន៍ដាក់អោយដំណើរការនូវសកម្មភាពផលឹតកម្មនាខែឧសភា ឆ្នាំ២០២៥ខាងមុននេះ ជាមួយគ្នានេះរាល់ផលឹតផលសំរេចគឺក្រុមហ៊ុនរបស់លោកបាននាំចេញទៅកាន់ប្រទេសសំខាន់មួយចំនួនលើពិភពលោកដូចជា:សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ចិន និង វៀតណាម ។
បន្ទាប់ពីការទស្សន:កិច្ចក្រុមហ៊ុន ផលឹតសូឡាក្នុងស្រុកស្ទឹងហាវរួចមក ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានបន្តដំណើរទស្សនះកិច្ចនៅក្រុមហ៊ុនមួយផ្សេងទៀតក្នុងតំបន់អភិវឌ្ឍនសេដ្ឋកិច្ចពិសេសបិតត្រាំង ក្រុងព្រះសីហនុ គឺក្រុមហ៊ុន កាហ្វកូ អ៊ិនធើណេសិនណល ឌីវេឡុបមេន (ខេមបូឌា) ខមភេនី លីមីធីត ដែលជាក្រុមហ៊ុន ផលឹត និងនាំចេញនូវសំភារ:តុបតែងដើម Christmasដ៏ធំក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីសរុប៥ ហិកតា ក្រុមហ៊ុននេះមានម្ចាស់កម្មសិទ្ធិគឺ របស់លោក James Lamar Thompson JR ដែលជាម្ចាស់ឧបត្ថម្ហថវិកាក្នុងការសាងសងអគារ សម្ពព និងរោគស្ត្រី មណ្ឌលសុខភាព ស្រុកស្ទឹងហារ ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង