ជនស..ង្ស័យចំនួន០១នាក់ បង្ក្រាបនិងឃា..ត់ខ្លួន ពាក់ព័ន្ធករណីគ្រឿង..ញៀន
(កំពង់ស្ពឺ)៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៣:៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានសហការជាមួយ កម្លាំងកងរាជអាវុធស្រុកភ្នំស្រួច ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ស្ថិតនៅចំណុចភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។
ដោយជនសង្ស័យ ៖ ឈ្មោះ អាត ពេជ្ររ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិអង្គសិរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ចាប់យកបានវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣ កញ្ចប់( ទម្ងន់ ៤.៣១ក្រាម),ទូរស័ព្ទចំនួន ០១គ្រឿង,គ្រាប់កាំភ្លើងចំនួន ០១គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងឧបករណ៍ប្រើប្រាស់ ព្រមទាំងថង់ច្រកគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕